MKS គឺជាគម្រោងរួមគ្នាមួយដែលបង្កើតឡើងនៅដើមឆ្នាំ 2021 ដោយគោលបំណងសំខាន់នៃគម្រោងគឺដើម្បីអភិវឌ្ឍដីនៅតំបន់ក្បែរភ្នំគីរីរម្យ ឲ្យក្លាយទៅជាតំបន់វិស្សមកាលសម្រាប់អតិថិជនរបស់យើងសម្រាប់ការទស្សនា និងកម្សាន្ត។ ទីតាំងអភិវឌ្ឍស្ថិតនៅភូមិត្រពាំងព្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលវាមានចម្ងាយប្រហែល 74.1 គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ ៤ ឬផ្លូវ ល្បឿនលៀន ដែលទើបនឹងអភិវឌ្ឍដោយរាជរដ្ឋាភិបាលកម្ពុជា។
ដីនេះស្ថិតនៅចំងាយប្រហែល 13 គីឡូម៉ែត្រពីផ្លូវបំបែកចូលពីផ្លូវជាតិលេខ៤ ឬ ១៥គីឡូម៉ែត្រពីច្រកចេញផ្លូវល្បឿនលឿន។ លោកអ្នកនឹងទទូលបានអត្ថប្រយោជន៍ជាច្រើននៅក្នុងការទាក់ទាញពីតំបន់នៅក្បែរនោះដូចជា ឧទ្យានជាតិគីរីរម្យ ទឹកជ្រោះចំបក់ ធ្វើដំណើរទៅកាន់ភ្នំឱរ៉ាល់ និងខេត្តកោះកុង ហើយវាស្ថិតនៅជាប់ចម្ការអំពៅលីយ៉ុងផាត់។

ចក្ខុវិស័យ
សហគមន៍ដែលរស់នៅចុះសម្រុងគ្នា តភ្ជាប់គ្នា ស្រឡាញ់ និងយកចិត្តទុកដាក់ រីកលូតលាស់នៅក្នុងគ្រួសារបែបទំនើបប្រកបដោយនិរន្តរភាព។
បេសកកម្ម
- ការអភិវឌ្ឍអចលនទ្រព្យប្រកបដោយនិរន្តរភាព
- ការបង្កើតសហគមន៍ប្រកបដោយនិរន្តរភាព
- ការវិនិយោគលើផលប៉ះពាល់សង្គម
- ការធានាសុវត្ថិភាព និងសុវត្ថិភាព
